Showing posts with label information. Show all posts
Showing posts with label information. Show all posts

Tuesday, September 24, 2013

របៀប​ធ្វើ​ឱ្យ Mario Typing ប្រើ​បាន​នៅ​លើ Windows 7

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ធ្លាប់​ខក​ចិត្ត​​ពេល​ប្រើប្រាស់​កម្មវិធី​ ជំនាញ​បង្រៀន Typing គឺ Mario Typing នៅ​លើ Windows 7 មិន​បាន​ហើយ។ កម្មវិធី​ដែល​អ្នក​រៀង​កុំព្យូទ័រ​កម្រិត​ដំបូង តែង​និយម​ប្រើ​ដើម្បី​រៀន​វាយ​អក្សរ​ឱ្យ​មាន​ល្បឿន​លឿន និង​មាន​កំហុស​តិច Mario Typing ជា​ធម្មតា​ប្រើ​បាន​តែ​នៅ​លើ Windows ជំនាន់​ទាប​ដូច​ជា Windows XP ចុះ​ក្រោម​ប៉ុណ្ណោះ ពោល​គឺ​មិន​គាំទ្រ​ប្រើ​បាន​នៅ​លើ Windows 7 ឡើយ។

ជា សំណាង ថា​បាន​ពាន​អាណាចក្រ​តារា រំភើប​ជាង​បាន​ទៅ​ធ្វើ​ការ​អង្គការ​សហប្រជាជាតិ​នៅ​អាមេរិក​ទៅ​ទៀត

តារា​សម្ដែង​ម្ចាស់​ពាន “តួ​សំខាន់​ឆ្នើម​ប្រុស​ប្រចាំ​ឆ្នាំ” ពី​កម្មវិធី​អាណាចក្រ​តារា លោក ជា សំណាង បាន​ប្រាប់​ថា បាន​ពាន​នេះ លោក​ភ្ញាក់​ផ្អើល​ និង​រំភើប​បំផុត សម្រាប់​ជីវិត​ជា​សិល្បករ​របស់​លោក គិត​មក​ត្រឹម​ពេល​នេះ។
លោក ជា សំណាង បាន​ថ្លែង​ដូច្នេះ នៅ​លើ​កញ្ចក់​ទូរទស្សន៍​អប្សរា​កាល​ពី​ចុង​សបា្តហ៍​មុន ក្នុង​កម្មវិធី​”ប្រស្នា​តារា” ជា​ទី​ដែល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជា​តារា​កិត្តិយស។ គ្រា​នោះ លោក​ត្រូវ​កម្មវិធី​តម្រូវ​ឲ្យ​លាត​ត្រដាង​ពី​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ ​ផ្អើល និង​នឹក​ស្មាន​មិន​ដល់ ចំនួន​៣ ដើម្បី​ឲ្យ​តារា​៣ដួង​ផ្សេង​ទៀត ដែល​ចូល​រួម​ជា​តារា​កិត្តិយស​ដែរ​នោះ ទស្សន៍ទាយ​យក​ពិន្ទុ។

ប្រទេស​ទាំង​៥​​​ ដែល​នាំចេញ​ផលិតផល​ច្រើន​បំផុត​​​​លើ​លោក​

១ ប្រទេស​ចិន
​ក្នុង​នាម​​ជា​​មហាយក្ស​សេដ្ឋកិច្ច​ទី​ ២​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អាមេរិក ប្រទេស​ចិន​ក៏​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដែល​បាន​នាំចេញ​ផលិតផល​ច្រើន​ជាងគេ​នៅ​ ពេល​បច្ចុប្បន្ន​នេះ។ ​​មហា​អំណាច​ឧស្សាហកម្ម​​​​មួយ​នេះ​ ​​បាន​​នាំចេញ​​ផលិតផល​សំខាន់ៗ​រួមមាន គ្រឿង​អេឡិចត្រូនិក សំលៀកបំពាក់ វាយនភណ្ឌ ដែកថែប និង​ឧបករណ៍​​បម្រើ​ក្នុង​វិស័យ​សុខាភិបាល​​ទៅ​កាន់​ប្រទេស​ដៃគូ​​​​ជា​ច្រើន ​ ដែល​គិត​ជា​ទឹកប្រាក់​មាន​​ប្រមាណ​ជា ​១,​៩០៤​  ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
Blogger Tips and TricksLatest Tips And TricksBlogger Tricks