Showing posts with label sport. Show all posts
Showing posts with label sport. Show all posts

Tuesday, September 24, 2013

មាឌ​​និង​កម្ពស់​ប៉ុណ្ណឹង​តើ​អ្នក​ប្រដាល់​ខ្មែរ ឡុង សុភី​ អាច​​ធ្វើ​​ស៊ី Metino ​បាន​ឬ​អត់?

អ្នក​ប្រដាល់​ឆ្នើម​ខ្មែរ ឡុង សុភី បាន​​ឆ្ពោះ​ទៅ​កាន់​​​ ហ្សាកាតា ប្រទេស​​ ឥណ្ឌូណេស៊ី តាំង​ពី​ថ្ងៃ​ទី​១០​កញ្ញា​​ម្សិល​ម៉្ងៃ​​​ម៉្លេះ ដើម្បី​ត្រៀម​​ប្រឈម​មុខ​ជាមួយ​កំពូល​អ្នក​​វាយ​ប្រហារ​​​ក្នុង​ទ្រុង​របស់ ឥណ្ឌូណេស៊ី Max Metino ​ក្នុង​ការ​ប្រកួត One Fighting Championship ​នា​​យប់​​ថ្ងៃ​សុក្រ​​​ទី​​ ១៣​កញ្ញា​ស្អែក​នេះ។
ការ​ប្រកួត​​សរុប​១១​គូ​ស្អែក​នេះ​​​ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​​លើ​កញ្ចក់​ទូរទស្សន៍ MyTv ​​ផង​ដែរ​​ចាប់​ពី​ម៉ោង​៦:៣០​​​ល្ងាច​តទៅ​។​ នេះ​បើ​តាម​​លោក ម៉ា ស៊ីថេត អ្នក​គ្រប់គ្រង​​កម្មវិធី​កីឡា​​ទូរទស្សន៍​មួយ​នេះ។

កែវ រំចង់ និង​ជើង​​ខ្លាំង​​៣​នាក់​ទៀត​​​​ប៉ះ​​ ថៃ អ៊ីរ៉ង់ ​និង រុស្ស៊ី ខាន​ស្អែក​នេះ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ខ្មែរ ៤ រូប​ ​រួម​មាន កីឡាករ ហឹម សារ៉ាន់, សៅ ប៊ុននឿន, ផល សុផាត និង​អ្នក​ប្រដាល់​កម្លាំង​ខ្លាំង​ កែវ រំចង់ ត្រៀម​ខ្លួន​វាយ​ជាមួយ​គូ​ប្រជែង​មក​ពី​បរទេស ចំនួន ៤ រូប​ផ្សេង​ទៀត​ក្នុង​​​កម្មវិធី​ប្រដាល់​អន្តរជាតិ Khmer Fighter ដែល​រៀបចំ​ឡើង​នៅ​សង្វៀន Beeline Arena (ខាងកើតស្ពានជ្រោយចង្វារ) យប់​ថ្ងៃ​ទី ២៧ កញ្ញា ២០១៣ ខាន​ស្អែក​នេះ​។
ការ​ប្រកួត​​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧ យប់​តទៅ ដោយ​មិន​មាន​លក់​សំបុត្រ​នោះ​ទេ។ ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដែល​តែងតែ​រៀបចំ​ឡើង​នៅ​រៀងរាល់​ចុង​ខែ នីមួយៗ នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​​ព័ត៌មាន​ផង​ដែរ​។ កុំ​ភ្លេច​ជួប​គ្នានៅ​​​​ Beeline Arena ដើម្បី​លើក​ទឹក​ចិត្ត​កីឡាករ​ខ្មែរ​យើង!
Blogger Tips and TricksLatest Tips And TricksBlogger Tricks