Tuesday, September 24, 2013

ប្រទេស​ទាំង​៥​​​ ដែល​នាំចេញ​ផលិតផល​ច្រើន​បំផុត​​​​លើ​លោក​

១ ប្រទេស​ចិន
​ក្នុង​នាម​​ជា​​មហាយក្ស​សេដ្ឋកិច្ច​ទី​ ២​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អាមេរិក ប្រទេស​ចិន​ក៏​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដែល​បាន​នាំចេញ​ផលិតផល​ច្រើន​ជាងគេ​នៅ​ ពេល​បច្ចុប្បន្ន​នេះ។ ​​មហា​អំណាច​ឧស្សាហកម្ម​​​​មួយ​នេះ​ ​​បាន​​នាំចេញ​​ផលិតផល​សំខាន់ៗ​រួមមាន គ្រឿង​អេឡិចត្រូនិក សំលៀកបំពាក់ វាយនភណ្ឌ ដែកថែប និង​ឧបករណ៍​​បម្រើ​ក្នុង​វិស័យ​សុខាភិបាល​​ទៅ​កាន់​ប្រទេស​ដៃគូ​​​​ជា​ច្រើន ​ ដែល​គិត​ជា​ទឹកប្រាក់​មាន​​ប្រមាណ​ជា ​១,​៩០៤​  ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 ២ ប្រទេស​អាល្លឺម៉ង់​
​​​​​​ថ្វីត្បិត​តែ​អាល្លឺម៉ង់​​​​ជាប់​ចំណាត់​ថ្នាក់​​សេដ្ឋកិច្ច​លេខ ៤​នៅ​លើ​ពិភពលោក ក៏​ប៉ុន្តែ​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ២​​​ ខាង​នាំចេញ​​ផលិតផល​​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​​អាល្លឺម៉ង់​ បាន​​នាំចេញ​ផលិតផល​សំខាន់ៗ​រួមមាន​ រថយន្ត គ្រឿង​ម៉ាស៊ីន ផលិតផល​គីមី កុំព្យូទ័រ​និង​អេឡិចត្រូនិក វាយនភណ្ឌ អាហារ​​ និង​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​ទៅ​កាន់​ប្រទេស​ជា​ដៃគូ​​​ក្នុង​ទឹកប្រាក់​ ប្រមាណ​ជា​ ១,៥៤៧ ​​ពាន់​ពាន់​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ 
 ៣ សហរដ្ឋ​អាមេរិក​​​
អ្នកណា​ក៏​ដឹង​ដែរ​ថា ​សហរដ្ឋអាមេរិក​​ជា​មហាអំណាច​​​​សេដ្ឋកិច្ច​លេខ​ ១​នៅ​លើ​ពិភពលោក ក៏ប៉ុន្តែ​​​ខាង​នាំចេញ​​ ប្រទេស​នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​​ត្រឹម​លេខ ​៣​ប៉ុណ្ណោះ។ ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​​សម្បូរ​ទៅ​ដោយ​វត្ថុធាតុដើម និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អៗ មហាយក្ស​មួយ​នេះ បាន​នាំចេញ​ផលិតផល​សំខាន់ៗ​​ដែល​ក្នុង​នោះ​រួមមាន ​គ្រឿង​ម៉ាស៊ីន សម្ភារៈ​​ផ្គត់ផ្គង់​ក្នុង​វិស័យ​ឧស្សាហកម្ម ប្រេង យន្តហោះ​ រួម​ទាំង​​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ដទៃ​ទៀត ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ដៃគូ​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ ១,៤៩៧​ ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
៤ ប្រទេស​ជប៉ុន
ជប៉ុន​បាន​​ជាប់​ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​លេខ​ ៣​​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ចិន  ខណៈ​ដែល​ការ​នាំចេញ​​របស់​​ជប៉ុន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៤ ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​​មហាអំណាច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​មួយ​នេះ​​ បាន​នាំចេញ​ផលិតផល​សំខាន់ៗ​​មាន​ រថយន្ត គ្រឿង​ម៉ាស៊ីន ដែកថែប គ្រឿង​បន្លាស់ សម្ភារៈ​ប្លាស្ទិក ផលិតផល​ពាក់​កណ្ដាល​សម្រេច​ និង​ផលិតផល​ផ្សេងៗ​ទៀត​ទៅ​កាន់​ប្រទេស​ជា​ដៃគូ​​​ក្នុង​ទឹកប្រាក់​ ៧៨៧​​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៥ ប្រទេស​បារាំង​​​​
បារាំង​បាន​​ក្លាយ​​ជា​ប្រទេស​ទី៥​ ​​នា​ពេល​បច្ចុប្បន្ន​នេះ។ ទន្ទឹម​នឹង​មាន​​កេរ្តិ៍ឈ្មោះ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍ​ជឿនលឿន ​​មួយ បារាំង​បាន​នាំចេញ​ផលិតផល​សំខាន់ៗ​រួមមាន​ ផលិតផល​កសិកម្ម  គ្រឿងម៉ាស៊ីន ដឹក​ជញ្ជួន យន្តហោះ ដែកថែប ផលិតផល​គីមី ភេសជ្ជ​ គ្រឿង​អេឡិចត្រូនិក ​និង​ ផលិតផល​ផ្សេងៗ​ទៀត​​ទៅ​កាន់​ប្រទេស​ជា​ដៃគូ​ គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ​៥៨៩,៧​ពាន់​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks